publicite publicite
ស្វែងរក

/ languages

Choisir langue
 
Annonce Goooogle
Annonce Goooogle

សារព័ត៌មាន​

កាសែត​មនសិការ​ខ្មែរ​នឹង​បើក​ការ​ផ្សាយ​ឡើង​វិញ​ក្នុង​ខែ​មករា​នេះ

ដោយ លាង ដឺលុច

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  22/01/2010 12:45 ម៉ោងសកល

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ទើប​តែ​បាន​អនុញ្ញាត​អោយ​កាសែត​មនសិការ​ខ្មែរ​របស់​លោក ដាំ សិទ្ធិ កាលពី​ថ្ងៃ​ទី​២១​មករា ម្សិលមិញ​ បន្ត​អាជ្ញា​ប័ណ្ណ​ផ្សព្វផ្សាយ​សារព័ត៌មាន​នេះ​ឡើង​វិញ បន្ទាប់​ពី​សារព័ត៌មាន​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ប្រឆាំង​នេះ បាន​បិទទ្វារ​អស់​រយៈពេល​៥​ខែ​មក​ហើយ។

សូមចុច​ខាង​ក្រោម​ដើម្បី​ស្តាប់ ៖

បទ​អន្តរាគមន៍​បស់ លាង​ ដឺលុច ពីទីក្រុង​ភ្នំពេញ

22/01/2010

លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត មនសិការ​ខ្មែរ(រូបថត ៖ សុវណ្ណារ៉ា)

លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត មនសិការ​ខ្មែរ
(រូបថត ៖ សុវណ្ណារ៉ា)

កាសែត​មនសិការ​ខ្មែរ​ជា​កាសែត​ដែល​មាន​និន្នការ​ទៅ​រក​គណបក្ស សម រង្ស៊ី ហើយ​ដែល​សាធាណៈជន​ទូទៅ​ហៅ​ថា កាសែត​ប្រឆាំង។ អ្វី​ដែល​ត្រូវ​រំលឹក​នោះ​គឺ កាលពី​ខែ​កក្កដា​ឆ្នាំ​២០០៨​កន្លង​ទៅ លោក ដាំ សិទ្ធិ ដែល​ជា​ចាង​ហ្វាង​ការ​ផ្សាយ​របស់​កាសែត​មនសិការ​ខ្មែរ​បាន​សរសេរ​លិខិត​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​បិទ​ការ​បោះពុម្ភ​ផ្សាយ​កាសែត​របស់​លោក។ នៅ​ពេល​នោះ លោក ដាំ សិទ្ធិ បាន​ប្រញាប់ប្រញាល់​ធ្វើ​លិខិត​នេះ ដោយសារ​តែ​លោក​ដឹង​ថា មេធាវី​រដ្ឋាភិបាល​ត្រៀម​ប្តឹង​លោក​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ជាមួយ​អត្ថបទ​ចំនួន​១៨​ដែល​ផ្សាយ​នៅ​ក្នុង​កាសែត​មនសិការ​ខ្មែរ​របស់​លោក។

         លោ កដាំ សិទ្ធិ ត្រូវ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ ពីព្រោះ​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​នឹង​បណ្តឹង​ម្តង​ហើយ កាលពី​ខែ​មិថុនា ឆ្នាំ​២០០៨។ កាលណោះ​លោក​បាន​ជាប់​បណ្តឹង​ផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​នាំ​អោយ​គាត់​ត្រូវ​ជាប់​ពន្ធនាគារ​មួយ​សប្តាហ៍​ដែរ។

នៅ​ថ្ងៃ​នេះ លោក ខៀវ កាញារីទ្ធ បាន​សំរេច​អនុញ្ញាត​អោយ​កាសែត​មនសិការ​ខ្មែរ​បន្ត​អាជ្ញាប័ណ្ណ​បោះពុម្ព​ផ្សាយ ពីព្រោះ​តែ កាលពី​ថ្ងៃ​ទី​១៩​មករា លោក ដាំ សិទ្ធិ បាន​ធ្វើ​សំណើ​សុំ​បន្ត​អាជ្ញាប័ណ្ណ​កាសែត​មនសិការ​ខ្មែរ​របស់​លោក​ឡើង​វិញ។ យើង​មិន​អាច​ដឹង​ថា​តើ​មាន​ការ​សម្រុះ​សម្រួល​បែប​ណា​ទេ ទើប​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ បាន​សំរេច​អនុញ្ញាត​អោយ​កាសែត​មនសិការ​ខ្មែរ​បន្ត​ការ​បោះពុម្ភ​ផ្សាយ​ឡើង​វិញ​នោះ។ ព្រោះ​លោក ដាំ សិទ្ធិ​ ដែល​ជា​ចាងហ្វាង​ការ​ផ្សាយ​ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ឡើយ។ ហើយ​យើង​ក៏​មិន​អាច​ទាក់ទង​លោក ខៀវ កាញារីទ្ធ ដើម្បី​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​បាន​ដែរ។ ប៉ុន្តែ​ថា លោក ដាំ សិទ្ធ ​បាន​ថ្លែង​អំណរគុណ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​សំរេច​អោយ​លោក​បន្ត​ការ​បោះពុម្ព​ផ្សាយ​កាសែត។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ដាំ សិទ្ធិ ​នៅ​ថ្ងៃ​នេះ​ថា មនសិការ​នឹង​ចេញ​ផ្សាយ​​នៅក្នុង​ខែ​មករា​នេះ​តែ​ម្តង។ ហើយ​មនសិការ​ខ្មែរ​នេះ នឹង​រក្សា​ជំហរ​ដដែល។

         សូម​បញ្ជាក់ថា ​ក្រៅ​ពី​កាសែត​មនសិការ​ខ្មែរ ក៏​មាន​កាសែត​ឈ្មោះ​ខ្មែរ​ម្ចាស់​ស្រុក​មួយ​ទៀត​ដែរ ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស សម រង្ស៊ី នោះ។ តែ​ចាងហ្វាង​ការ​ផ្សាយ​របស់​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​នេះ គឺ​លោក ហង្ស ចក្រា ត្រូវ​បាន​តុលាការ​ផ្ទន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ ក្រោម​បណ្តឹង​របស់​មេធាវី​រដ្ឋាភិបាល៕

ទាក់ទងនឹង​ប្រធានបទ​នេះ

សារព័ត៌មាន​-​បទ​សម្ភាសន៍

លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក​កាសែត រស្មី​កម្ពុជា(រូបថត : RFI/ដឺលុច)

ប៉ែន សមិទ្ធិ ៖ "អ្នក​សារព័ត៌មាន​ត្រូវ​យល់​ពី​ក្រម​ព្រហ្មទណ្ឌ​អោយ​ច្បាស់"

02/01/2010 07:58 ម៉ោងសកល

សារព័ត៌មាន

ក្លិប​អ្នកកាសែត​កម្ពុជា​ដែល​មាន​សកម្មភាព​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា(រូបថត៖រក្សាសិទ្ធិ)

និពន្ធ​នាយក​សារព័ត៌មាន​អំពាវនាវ​អោយ​មាន​ការដោះលែង​អ្នកកាសែត​

27/12/2009 14:17 ម៉ោងសកល

សារព័ត៌មាន​-តុលាការ​

លោក​ ហង្ស​ ចក្រា ត្រូវ​តុលាការ​កាត់​ទោស​ជាប់​ពន្ធនាគារ​១២​ខែ​​ ពីបទ​ផ្សាយ​ព័ត៌មាន​មិនពិត(រូបថត​ ៖ ដឺលុច)

ចាង​ហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក​បន្ត​ជាប់​ឃុំ

14/08/2009 12:41 ម៉ោងសកល

សារព័ត៌មាន​

ការ​កាត់​ទោស​ក្រុម​ប្រឆាំង នាំ​ឲ្យ HRW រិះ​គន់​រដ្ឋាភិបាល​ខ្មែរ

16/07/2009 10:30 ម៉ោងសកល

សារព័ត៌មាន

លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​៥ មីនា ២០០៩(រូបថត៖ វណ្ណារ៉ា)

ខៀវ កាញារីទ្ធ៖ រដ្ឋាភិបាល​គ្មាន​បំណង​ត្រួត​ពិនិត្រ​ខ្លឹមសារ​ក្នុង​អ៊ីនថឺនែត​ទេ

05/03/2009 10:50 ម៉ោងសកល

ស្តាប់​សំឡេង

​ការ​ផ្សាយ​ RFI ជា​ភាសា​ខ្មែរ

26/02/2009 13:40 ម៉ោងសកល